នារសៀលថ្ងៃទី ២៩ ខែ មករា ឆ្នាំ ២០២០, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជួបពិភាក្សាការងារ ជាមួយឯកឧត្តម Björn Häggmark ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសស៊ុយអែត ប្រចាំ ព្រះរាជាណាចក្រកម្ពុជា នាឱកាសដែលឯកឧត្តមឯកអគ្គរាជទូតទើបចូលកាន់ដំណែង ។