ព័ត៌មាន

សេចក្តីជូនដំណឹងសម្រាប់សារព័ត៌មានស្តីពី ជំនួបពិភាក្សាការងាររវាងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយឯកឧត្តម Masahiro MIKAMI ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនថ្មី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី១ ខែ​វិច្ឆិកា ២០១៩

នៅព្រឹកថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០១៩, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអនុញ្ញាតឲ្យ ឯកឧត្តម Masahiro MIKAMI ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ជួបសម្តែងការគួរសម ក្នុងខណៈដែលឯកឧត្តមត្រូវបានឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា ។

ព័ត៌មានពាក់ព័ន្ធ