នាព្រឹកថ្ងៃពុធ ១២កើត ខែទុតិយាសាធ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញប្រគល់ឱសថបុរាណចិន Lianhua Qingwen ជូនរដ្ឋបាលខេត្តកណ្តាល ចំនួន ១០ ០០០ (ដប់ពាន់) ប្រអប់។