ព័ត៌មាន

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី ជំនួប​ពិភាក្សាការងាររវាង ​ឯកឧត្តម​អគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធ​មុនី​រ័ត្ន ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជាមួយ
ឯកឧត្តម Pablo Kang ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសអូស្រ្តាលី
ថ្ងៃទី៤ ខែ​វិច្ឆិកា ២០២២

នាព្រឹកថ្ងៃទី ០៣ ខែ វិច្ឆិកា ឆ្នាំ ២០២២, នៅទីស្តីការ​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួល​ជួបពិភាក្សាការងារជាមួយឯកឧត្តម Pablo Kang ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសអូស្រ្តាលីប្រចាំនៅកម្ពុជា ស្ដីពីកិច្ចសហប្រតិបត្តិការ​ទ្វេភាគីរវាងប្រទេសទាំងពីរ ក្នុងក្របខ័ណ្ឌគោលនយោបាយ​ជំនួយអភិវឌ្ឍន៍ទូទៅ​របស់ប្រទេស​អូស្រ្ដាលីនៅ​កម្ពុជា ​និង​ក្នុង​​កម្មវិធីភាពជាដៃគូ កម្ពុជា-អូស្ត្រាលី​ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកប​ដោយ​ភាពធន់ (CAP-RED) ក្រោម​ក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលអូស្ត្រាលី ​។

ព័ត៌មានពាក់ព័ន្ធ