ព័ត៌មាន

សារ​រំលែកទុក្ខ​របស់ឯកឧត្ដមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន គោរពជូនលោក​ជំទាវ​ ម៉ែន សំអន ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច
ថ្ងៃទី៣ ខែ​មីនា ២០១៦

ក្នុងនាមឯកឧត្ដមបណ្ឌិតផ្ទាល់ ​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ នៃ​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង ឧត្ដម​ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច​ជាតិ មាន​សេចក្ដី​ក្រៀមក្រំ​ជាអនេកកប្បការ ចំពោះការ​ទទួល​មរណភាព​របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉េង ប៉ាត់ សមាជិក​ព្រឹទ្ធ​សភា និង​ជា​សមាជិក​គណៈ​កម្មការ​មហាផ្ទៃ ការពារជាតិ ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និង​មុខងារ​សាធារណៈ​នៃ​ព្រឹទ្ធសភា កាលពី​វេលាម៉ោង ០១:៣៥នាទី ទៀបភ្លឺ ថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៦ ក្នុងជន្នាយុ ៦៦ឆ្នាំ ដោយរោជាពាធ។

ព័ត៌មានពាក់ព័ន្ធ