អនុគណៈកម្មការដេញថ្លៃលក់ឈើ និងកូនឈើ មានកិត្តិសយសូមជម្រាបជូនដំណឹងដល់សាធារណៈជន មេត្តាជ្រាបថា អនុគណៈកម្មការដេញថ្លៃលក់ឈើ និងកូនឈើ នឹងចាត់ចែងការដេញថ្លៃលក់ឈើ និងកូនឈើ ដែលគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្រាបបទល្មើសព្រៃឈើចាប់បាន និងកំពុងថែរក្សានៅទីតាំងនានា ក្នុងខេត្តមណ្ឌលគីរី (បរិមាណតាមយថាប្រភេទឈើ និងតម្លៃមូលដ្ឋាន ដូចមាននៅក្នុងសៀវភៅបន្ទុក)។ រូបវ័ន្ធបុគ្គល និងនីតិបុគ្គលទាំងអស់ លើកលែងតែអ្នកធ្លាប់មានប្រវត្តិប្រព្រឹត្តបទល្មើសព្រៃឈើ និងអ្នកជាប់ជំពាក់បំណុលរដ្ឋ អាចចូលរួមដេញថ្លៃបាន ដោយត្រូវបំពេញសំណុំបែបបទ និងលក្ខខណ្ឌដូចមានចែងក្នុងសៀវភៅបន្ទុកដេញថ្លៃ។
- កន្លែងលក់ពាក្យស្នើសុំចូលរួមដេញថ្លៃ៖ នៅក្រសួងបរិស្ថាន និងរដ្ឋបាលព្រៃឈើ រៀងរាល់ថ្ងៃធ្វើការ ចាប់ពីម៉ោង ០៨:០០នាទីព្រឹក ដល់ម៉ោង ១២:០០ នាទីថ្ងៃត្រង់ និងចាប់ពីម៉ោង ០២:០០ នាទីរសៀលដល់ម៉ោង ០៥:០០នាទីល្ងាច។
- កន្លែងទទួលពាក្យស្នើសុំចូលរួមដេញថ្លៃ៖ នៅក្រសួងបរិស្ថាន រៀងរាល់ថ្ងៃធ្វើការ ចាប់ពីម៉ោង ០៨:០០នាទីព្រឹក ដល់ម៉ោង ១២:០០ នាទីថ្ងៃត្រង់ និងចាប់ពីម៉ោង ០២:០០ នាទីរសៀលដល់ម៉ោង ០៥:០០នាទីល្ងាច។
- ដំណើរការដេញថ្លៃលក់ឈើ និងកូនឈើ៖ នឹងប្រព្រឹត្តទៅតាមកាលបរិច្ឆេទខាងលើ នៅសាលាខេត្តមណ្ឌលគីរី។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមទូរស័ព្ទលេខ ០១២ ២២៦ ២៣២ និង ០១២ ៨២៣ ៧២២។