នាថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០១៩ វេលាម៉ោង ០៤:៣០ នាទី រសៀល, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ឋមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង លោកស្រី Sunniya DURRANI-JAMAL នាយកស្ថានតំណាងធនាគារភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសម្រាប់កម្មវិធីចំនួន ០២ ដែលមានទឹកប្រាក់សរុបចំនួន ៩០ លានដុល្លារអាមេរិក៖ ១) កម្មវិធីអភិវឌ្ឍវិស័យហិរញ្ញវត្ថុប្រកបដោយបរិយាប័ន្ន (អនុកម្មវិធីទី២) និង ២) កម្មវិធីផ្គត់ផ្គង់ទឹកស្អាត និង អនាម័យជនបទ ជំហានទី ៣ ។