រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្ដល់ថវិកាឧបត្តម្ភបន្ថែមជូនដល់មូលនិធីពន្ធបុប្ផា ដោយប្រើប្រាស់ចំណូលទទួលបានពីការតម្លើងថ្លៃប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ចំពោះភ្ញៀវទេសចរបរទេសម្នាក់ៗក្នុងចំនួន២ដុល្លារអាមេរិក ដែលនឹងត្រូវអនុវត្តចាប់ពីខែកុម្ភៈ ឆ្នាំ២០១៧ តទៅ។
ថវិកានេះគឺជាការឧបត្ថម្ភបន្ថែមពីលើថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានផ្ដល់ជូនមូលនិធិគន្ធបុប្ផារៀងរាល់ឆ្នាំកន្លងមក ហើយក៏ជាការឆ្លុះបញ្ចាំងឱ្យឃើញនូវការយកចិត្តទុកដាក់ និងការគិតគូរបន្ថែមទៀតរបស់រាជរដ្ឋាភិបាលក្នុងការជួយដោះស្រាយបញ្ហាហិរញ្ញវត្ថុរបស់មូលនិធិគន្ធបុប្ផាផងដែរ។