ព័ត៌មាន

សេចក្តី​ប្រកាស​ព័ត៌មាន ស្តី​ពី ពិធី​ជួប​សំណេះសំណាល និង​ប្រគល់-ទទួល​ថវិកា​បរិច្ចាគ​ជូន​មូលនិធិ​គន្ធបុប្ផា​កម្ពុជា រវាង ឯកឧត្តម​អគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធ​មុនី​រ័ត្ន ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​បរ​ធន​បាល​នៃ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ជាមួយ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កណ្តាល
ថ្ងៃទី២៣ ខែ​ធ្នូ ២០២១

នា​ព្រឹក​ថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០២១ នៅ​ទី​ស្តី​ការក្រ​សួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ, ឯកឧត្តម​អគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធ​មុ​នី​រត្ន័ ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​បរ​ធន​បាល​នៃ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា បាន​ទទួល​ជួប​សំណេះសំណាល​ជាមួយ​គណៈប្រតិភូ​នៃ​រដ្ឋបាល​ខេត្តកណ្តាល​ដែល​ដឹកនាំ​ដោយ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល​នៃ​គណៈ​អភិបាលខេត្ត ខណៈ​ដែល ឯកឧត្តម បាន​នាំមក​នូវ​វិភាគទាន​សប្បុរសធម៌ សរុប​ចំនួន ៥២២ ៤៥៧ ០០០ រៀល និង ១ ១៥០ ដុល្លារ​អាមេរិក បរិច្ចាគ​ជូន​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ។

ព័ត៌មានពាក់ព័ន្ធ