ព័ត៌មាន

សេចក្តី​ប្រកាស​ព័ត៌មាន ស្តីអំពី​ជំនួប​សម្តែង​ការ​គួស​មរ​វាង​ឯកឧត្តម​អគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធ​មុនី​រ័ត្ន ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជាមួយ​លោក Chris Humphrey នាយក​ប្រតិបត្តិ​នៃ​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន-អឺរ៉ុប (EU-ABC)
ថ្ងៃទី១៩ ខែ​មករា ២០២២

នា​ព្រឹក​ថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០២២, នៅ​ទី​ស្តី​ការក្រ​សួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ, ឯកឧត្តម​អគ្គបណ្ឌិត​សភា-ចារ្យ អូន ព័ន្ធ​មុនី​រ័ត្ន ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាទ​ទួល​ជួប និង​ពិភាក្សា​ការងារ​ជាមួយ​លោក Chris Humphrey នាយក​ប្រតិបត្តិ​នៃ​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន-អឺរ៉ុប (The EU-ASEAN Business Council “EU-ABC”) ដើម្បី​ពិភាក្សា​លើ​ការ​គាំទ្រ​ដល់​កម្ពុជា ក្នុង​ការ​ធ្វើជា​ប្រធាន​អាស៊ាន​ឆ្នាំ ២០២២ ។

ព័ត៌មានពាក់ព័ន្ធ