ព័ត៌មាន

សេចក្តីប្រកាសព័ត៌មានលទ្ធផលនៃកិច្ចពិភាក្សាការងាររវាងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាមួយលោកជំទាវ Dr. Devyani Khobragade ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី៤ ខែ​មិថុនា ២០២១

នាព្រឹក​ថ្ងៃទី ០៣ ខែ មិថុនា ឆ្នាំ ២០២១, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ​ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជួបពិភាក្សាការងារតាមប្រព័ន្ធវីឌីអូជាមួយលោកជំទាវ​ Dr. Devyani Khobragade ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ។

        ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី   អូន ព័ន្ធមុនីរ័ត្ន បានសម្តែងនូវកិច្ច​ស្វាគមន៍ និងអបអរ​សាទរ​ចំពោះលោកជំទាវ Dr. Devyani Khobragade ឯកអគ្គរដ្ឋ​ទូត​វិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ក្នុងអាណត្តិការ​ងារ​របស់ជំទាវនៅកម្ពុជា​នាពេលនេះ ។ ជាមួយគ្នានេះ,​ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានសំដែង​នូវ​​ការ​ចូលរួមរំលែក​ការលំបាក​ដែល​​​​ប្រជាជន​ឥណ្ឌាកំពុង ប្រឈមនាពេលបច្ចុប្បន្ន ដោយសារ​ការ​រាតត្បាតយ៉ាងខ្លាំង​ក្លា​នៃ​​ជំងឺកូវីដ-១៩ ហើយ​សង្ឃឹម និង​ជឿជាក់ថា កម្ពុជា-ឥណ្ឌា បន្តពង្រឹង​កិច្ចសហប្រតិបត្តិការក្នុងការ​ប្រយុទ្ធទប់ស្កាត់​នៃ​ការរាតត្បាតនៃ​ជំងឺកូវីដ-១៩ និង​ក៏ដូចជាក្នុង​​វិស័យ​អាទិភាព​នានា ទោះ​ស្ថិត​ក្នុងកាល:ទេស:​ដែលប្រទេស​ទាំង​ពីរ និងពិភពលោក កំពុង​ប្រឈមនឹង​​វិបត្តិ​​ជំងឺ​កូវីដ-១៩ ។

ព័ត៌មានពាក់ព័ន្ធ