ព័ត៌មាន

សេចក្តី​ប្រកាស​ព័ត៌មាន​កិច្ចប្រជុំ​គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ស្តី​ពី “សេចក្តី​ព្រាងច្បាប់​ស្តី​ពី​មូលបត្រ​រដ្ឋ (ថ្មី​)” និង “សេចក្តី​ព្រាង​យុទ្ធ​សាស្រ្ត​អភិវឌ្ឍន៍​វិស័យ​កាត់ដេរ ផលិត​ស្បែកជើង និង​កាបូប​កម្ពុជា ២០២០​-២០២៥​”
ថ្ងៃទី៥ ខែ​សីហា ២០២០

នា​ព្រឹក​ថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ២០២០​, នៅ​ទីស្ដីការ​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​, ឯកឧត្តម​អគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធ​មុនី​រ័ត្ន ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ (គ.ស.ហ​) បាន​ដឹកនាំ​កិច្ចប្រជុំ គ.ស.ហ ដើម្បី​ពិនិត្យ និង​ពិភាក្សា​លើ​របៀបវារៈ​សំ​ខាន់​ៗចំនួន​ពីរ រួមមាន៖ “សេចក្តី​ព្រាងច្បាប់​ស្តី​ពី​មូលបត្រ​រដ្ឋ (ថ្មី​)” និង “សេចក្តី​ព្រាង​យុទ្ធ​សាស្រ្ត​អភិវឌ្ឍន៍​វិស័យ​កាត់ដេរ ផលិត​ស្បែកជើង និង​កាបូប​កម្ពុជា ២០២០​-២០២៥​” ដោយ​ទទួល​បានការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ និង​មន្រ្តី​បច្ចេកទេស​របស់ក្រ​សួង​-ស្ថាប័ន​ពាក់ព័ន្ធ ។

ព័ត៌មានពាក់ព័ន្ធ