សេចក្ដីប្រកាសព័ត៌មាន៖ កាលពីថ្ងៃទី ២០ – ២១ ខែ ឧសភា ឆ្នាំ ២០១៥ គណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (Steering Committee of Public Financial Management Reform Program – PFMRP) បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ ២០១៤ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធពីគ្រប់ក្រសួង-ស្ថាប័ន និងដៃគូអភិវឌ្ឍន៍ប្រមាណ ៤០០ នាក់។ កិច្ចប្រជុំមានគោលបំណងពិនិត្យលើវឌ្ឍនភាព, បញ្ហាប្រឈម, កំណត់គោលដៅ និងរៀបចំផែនការសកម្មភាពរួមសម្រាប់ដំណាក់កាលទី៣ ដែលត្រៀមដាក់ឱ្យអនុវត្តនៅដើមឆ្នាំ ២០១៦ និងត្រៀមលក្ខណៈឆ្ពោះទៅដំណាក់កាលទី៤ នៅឆ្នាំ២០២០ សេចក្តីប្រកាសព័ត៌មាន ថ្ងៃទី២៤ ខែឧសភា ២០១៥