នាព្រឹកថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០២២, នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួប និងពិភាក្សាការងារជាមួយគណៈប្រតិភូធនាគារវឌ្ឍនៈអាស៊ីចំកាត់ ហៅកាត់ថាធនាគារ ABA ដែលដឹកនាំដោយលោក Yves Jacquot ប្រធានក្រុមប្រឹក្សាភិបាល របស់ធនាគារ ABA អមដំណើរដោយលោក Madi Akmambet អភិបាលប្រតិបត្តិធនាគារ ABA, លោក Askhat Azhikhanov នាយកប្រតិបត្តិធនាគារ ABA, Dominic Jacques នាយករងផ្នែកអភិវឌ្ឍអន្តររជាតិនៃធនាគារជាតិកាណាដា និង លោកស្រី ធាម រមណីយ នាយិកាទំនាក់ទំនង គូភាគី និងជាប្រធានគ្រប់គ្រងតំបន់ធនាគារ ABA។