សេចក្ដីជូនដំណឹង ស្ដីពីការផ្លាស់ប្ដូរប្រព័ន្ធ Internet របស់ NIDA ក្នុងក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ៖ នាយកដ្ឋានព័ត៌មានវិទ្យាសូមជម្រាបជូនដំណឹងដល់ ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និង ជាមន្រ្តីរាជការក្នុងក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ មេត្តាជ្រាបថា ដោយសារ NIDA នឹងចាប់ផ្ដើមផ្លាស់ប្ដូរប្រព័ន្ធ Internet ពីថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១២ នេះតទៅ អាចនឹងបណ្ដាលឲ្យមានបញ្ហារអាក់រអួលដូចជា ( Internet មិនដំណើរការ, ភ្លេចលេខសំងាត់, ឬ ម៉ាស៊ីន printer មិនដំណើរការ…។ល។) អាស្រ័យដូចបានជម្រាបខាងលើ ប្រសិនបើ ឯកឧត្ដម លោកជំទាវ លោក លោកស្រី មានបញ្ហាដូចបានជម្រាបខាងលើ សូមមេត្តា ទំនាក់ទំនង៖ ១- លោក នៅ វិចិត្រ្តា (០១២ ៤៥ ០៣ ៤៦) ២- លោក អៀច សេដ្ឋា (០១២ ៩០៤ ៣៨៧) ៣- លោក ម៉ៅ សត្យា (០១២ ៥៦៦ ០១០) សេចក្តីប្រកាសព័ត៌មាន ថ្ងៃទី១ ខែតុលា ២០១២