នៅរសៀលថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០១២ នាសាលប្រជុំ ទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំពិធីបំពាក់គ្រឿងឥស្សរិយយស សហមេត្រី ថ្នាក់ធិបឌិន្ធ ជូនចំពោះ ឯកឧត្តម Suzuki Yasujiro ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុនប្រចាំកម្ពុជា ក្រោមអធិបតីភាព ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី គាត ឈន់ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ សេចក្តីប្រកាសព័ត៌មាន ថ្ងៃទី២៧ ខែធ្នូ ២០១២