នៅរសៀលថ្ងៃទី ០៩ ខែ សីហា ឆ្នាំ ២០១៣ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានរៀបចំ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌស្ដីពីការផ្ដល់ឥណទានសម្បទាន សម្រាប់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ចំនួនពីរ៖ ១) គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រអាចាង ខេត្តកំពង់ឆ្នាំង ២) គម្រោងសាងសង់ខ្សែបញ្ជូនអគ្គិសនី ១១៥ គីឡូវ៉ុល ពីភ្នំពេញ ទៅបាវិត រវាងឯកឧត្តមឧបនាយករដ្ឋមន្ត្រី គាត ឈន់ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយលោកជំទាវ ពូ ជៀកួ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា ។ សេចក្តីប្រកាសព័ត៌មាន ថ្ងៃទី១២ ខែសីហា ២០១៣