ព័ត៌មាន

សេចក្តី​ប្រកាស​ព័ត៌មាន​កិច្ចប្រជុំ​គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ស្តី​ពី​“សេចក្តី​ព្រាងច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការងារ និង​ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការងារ​”
ថ្ងៃទី២៧ ខែ​ធ្នូ ២០២០

នា​ព្រឹក​ថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០២០​, នៅ​ទីស្ដីការ​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​, ឯកឧត្តម​អគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធ​មុនី​រ័ត្ន ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​គណៈកម្មាធិការ​គោ​លន​យោ​-បាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ (គ.ស.ហ​) បាន​ដឹកនាំ​កិច្ចប្រជុំ គ.ស.ហ ដើម្បី​ពិនិត្យ និង​ពិភាក្សា​លើ “សេចក្តី​ព្រាងច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការងារ និង​ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការងារ​” ដោយ​ទទួល​បានការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ និង​មន្រ្តី​បច្ចេកទេស​របស់ក្រ​សួង​-ស្ថាប័ន​ពាក់ព័ន្ធ ។ “ច្បាប់​ស្ដីពី​ការងារ​” គឺជា​ក្របខណ្ឌ​គតិ​យុត្ត​ដ៏​សំខាន់​ក្នុង​ការ​លើកកម្ពស់​សិទ្ធិ​ការងារ និង​ភាព​សុខដុមរមនា​ក្នុង​ទំនាក់ទំនង​វិជ្ជាជីវៈ ដែល​ត្រូវ​បាន​ប្រកាស​ឱ្យ​ប្រើ​ចាប់តាំងពី​ឆ្នាំ ១៩៩៧ មក ។ រហូតមកដល់​ពេល​បច្ចុប្បន្ន​នេះ ច្បាប់​នេះ​ត្រូវ​បាន​ធ្វើ​វិសោធនកម្ម​ចំនួន ២ លើក​រួចមក​ហើយ ដោយ​ក្នុង​នោះ ការ​ធ្វើ​វិសោធនកម្ម​លើក​ទី ១ ក្នុង​ឆ្នាំ ២០០៧ គឺ​ពាក់ព័ន្ធ​នឹង​អត្រា​ប្រាក់ឈ្នួល​បន្ថែម និង​ការងារ​ពេលយប់ ខណៈ​ដែល ការ​ធ្វើ​វិ​សោន​ធកម្ម​លើក​ទី ២ ក្នុង​ឆ្នាំ ២០១៨ ពាក់ព័ន្ធ​នឹង​ប្រាក់បំណាច់​អតីតភាព​ការងារ ។

ព័ត៌មានពាក់ព័ន្ធ