នៅរសៀលថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ២០២២, នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គបណ្ឌិត- សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោក Jean-Pierre Marcelli នាយកទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (The Agence Française de Développement – AFD) ថ្មី ប្រចាំតំបន់អាស៊ីអាគ្នេយ៍ អមដំណើរដោយលោកស្រី Sandrine Boucher នាយក AFD ថ្មី ប្រចាំកម្ពុជា ។