ព័ត៌មាន

ជំនួប​ពិភាក្សា​ការងារ​រវាង​ឯកឧត្តម​អគ្គបណ្ឌិត​សភា​ចារ្យ ឧបនាយក​រដ្ឋមន្រ្តី អូន ព័ន្ធ​មុនី​រ័ត្ន រដ្ឋមន្រ្តី​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជាមួយ ឯកឧត្តម Masahiro MIKAMI ឯកអគ្គ​រាជទូត​វិសាមញ្ញ និង​ពេញសមត្ថភាព​ជប៉ុន ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា
ថ្ងៃទី១២ ខែ​សីហា ២០២១

នៅ​ព្រឹក​ថ្ងៃទី ១១ ខែ សីហា ឆ្នាំ ២០២១, ឯកឧត្តម​អគ្គបណ្ឌិត​សភា​ចារ្យ​ឧបនាយក​រដ្ឋមន្រ្តី អូន ព័ន្ធ​មុនី​រ័ត្ន រដ្ឋមន្រ្តី​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​អនុញ្ញាត​ឲ្យ​ឯកឧត្តម Masahiro MIKAMI ឯកអគ្គ​រាជទូត​វិសាមញ្ញ និង​ពេញសមត្ថភាព​ជប៉ុន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា អម​ដោយ​លោកស្រី KAMEI Haruko ប្រធាន​ស្តីទី​ភ្នាក់ងារ​សហប្រតិបត្តិ​ការអន្តរជាតិ​នៃ​ប្រទេស​ជប៉ុន (JICA) ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ជួបពិភាក្សា​ការងារ តាម​ប្រព័ន្ធ Video Conference ។

ព័ត៌មានពាក់ព័ន្ធ