ព័ត៌មាន

សេចក្តី​ជូនដំណឹង​សម្រាប់​សារព័ត៌មាន​ស្តី​ពី​ជំនួប​ពិភាក្សា​ការងារ​រវាង​ឯកឧត្តម​អគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធ​មុនី​រ័ត្ន ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជាមួយ​ឯកឧត្តម Pablo Chiho Kang ឯកអគ្គ​រដ្ឋទូត​វិសាមញ្ញ និង​ពេញសមត្ថភាព របស់​ប្រទេស​អូស្រ្តាលី ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា
ថ្ងៃទី២៧ ខែ​ធ្នូ ២០២០

នៅ​ព្រឹក​ថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០២០​, នៅ​ទី​ស្តី​ការក្រ​សួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​, ឯកឧត្តម អគ្គបណ្ឌិត​សភា​ចារ្យ ឧបនាយក​រដ្ឋមន្រ្តី អូន ព័ន្ធ​មុនី​រ័ត្ន រដ្ឋមន្រ្តី​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ទទួល​ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Pablo Chiho Kang ឯកអគ្គ​រដ្ឋទូត​វិសាមញ្ញ និង​ពេញសមត្ថភាព​របស់​ប្រទេស​អូស្រ្តាលី ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា។ 

ឯកឧត្តម​អគ្គបណ្ឌិត​សភា​ចារ្យ ឧបនាយក​រដ្ឋមន្រ្តី អូន ព័ន្ធ​មុនី​រ័ត្ន បាន​សម្តែង​នូវ​ក្តី​សោមនស្ស​រីករាយ និង​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​វត្តមាន​ឯកឧត្តម Pablo Chiho Kang ព្រមទាំង​សហការី និង​បាន ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ផង​ដែរ ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​អូស្រ្តាលី ដែល​តែងតែ​ចូលរួម ចំណែក​ជាមួយនឹង​បណ្តា​ដៃគូ​អភិវឌ្ឍន៍​នានា ជួយឧបត្ថម្ភ​គាំទ្រ ផ្តល់​នូវ​ជំនួយ​បច្ចេកទេស និង​ហិរញ្ញប្បទាន ឥត​សំណង​នានា ក្នុង​ការ​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​នៅ​កម្ពុជា ជាពិសេស លើ​វិស័យ​អប់រំ សុខាភិបាល កសិកម្ម ថាមពល ហេដ្ឋារចនាសម្ព័ន្ធ និង​អភិបាលកិច្ច ជាដើម។

ព័ត៌មានពាក់ព័ន្ធ