នៅព្រឹកថ្ងៃទី ០៤ ខែ មីនា ឆ្នាំ ២០១៣ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានរៀបចំពិធីអបអរសាទរខួបលើកទី ១០២ ទិវាអន្ដរជាតិនារី ៨ មីនា ឆ្នាំ ២០១៣ ក្រោមប្រធានបទ «សិទ្ធិស្មើគ្នា ឱកាសដូចគ្នាដើម្បីពន្លឿនកិច្ចអភិវឌ្ឍ» និងពិធីប្រគល់ប័ណ្ណសម្គាល់សមាជិកភាពរបស់សមាគមនារីកម្ពុជាដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី គាត ឈន់ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ សេចក្តីប្រកាសព័ត៌មាន ថ្ងៃទី៤ ខែមីនា ២០១៣