នាល្ងាច ថ្ងៃទី ០២ ខែ កុម្ភៈ ឆ្នាំ ២០១២ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្បទានចំនួន ៣ សម្រាប់ហិរញ្ញប្បទានដល់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធចំនួន ៣ ក្នុងនោះមាន ផ្លូវ-ស្ពាន ចំនួន ២ គម្រោង និងប្រព័ន្ធធារាសាស្ត្រ ចំនួន ១ គម្រោង មានទឹកប្រាក់សរុបជាង ៣០២ លានដុល្លារអាមេរិក ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ចិន ។ សេចក្តីប្រកាសព័ត៌មាន ថ្ងៃទី៣ ខែកុម្ភៈ ២០១២