ព័ត៌មាន

នាព្រឹក​ថ្ងៃទី ០៩ ខែ កុម្ភៈ ឆ្នាំ ២០១២ នៅ​ទីស្ដីការក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មាន​ពិធីចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់គ្នារវាង ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជាមួយធនាគារ អេស៊ីលីដា ភីអ៊ិលស៊ី ធ្វើជាដៃគូ​ក្នុងការ​អនុវត្ដសាកល្បង ការ​ប្រើប្រាស់​សេវាកម្ម​ធនាគារ លើកិច្ច​ប្រតិបត្តិការ ចំណូល-ចំណាយថវិកា ជំហាន​ទី៣ នៅ​រតនាគារ​​ខេត្ត​កណ្ដាល ខេត្ត​បន្ទាយមានជ័យ ខេត្តកំពង់ចាម ខេត្ត​មណ្ឌលគិរី ខេត្តស្ទឹងត្រែង ខេត្តកោះកុង ខេត្តព្រះវិហារ ខេត្តឧត្ដរមានជ័យ ខេត្តកំពង់ធំ ខេត្តពោធិ៍សាត់ ខេត្តកំពត ខេត្តក្រចេះ និងខេត្តរតនគិរី និង រវាង​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជាមួយ​ធនាគារ កាណាឌីយ៉ា ក.អ ធ្វើជាដៃគូ​ក្នុង​ការអនុវត្ដ​សាកល្បង​ការប្រើប្រាស់​សេវាកម្ម​ធនាគារ លើ​កិច្ចប្រតិបត្តិការ​ចំណូល-ចំណាយ ជំហានទី២ នៅ​រតនាគាររាជធានី​ភ្នំពេញ ខេត្តព្រះសីហនុ ខេត្តបាត់ដំបង និងខេត្តសៀមរាប ។
ថ្ងៃទី៩ ខែ​កុម្ភៈ ២០១២

ព័ត៌មានពាក់ព័ន្ធ