តារាងប្រតិបត្តិការហិរញ្ញវត្ថុ និង សេដ្ឋកិច្ចសម្រាប់ ខែ កញ្ញា ឆ្នាំ ២០១០ (TOFE for September 2010)ស្ថានភាពសេដ្ឋកិច្ចកម្ពុជាគិតមកដល់ខែ កញ្ញា នៃឆ្នាំ ២០១០ នេះ មានភាពធូស្រាល ដោយស្ទើរគ្រប់វិស័យសេដ្ឋកិច្ច បានងើបឡើងវិញ បន្ទាប់ពីបានទទួលរងឥទ្ធិពលនៃកលិយុគវិបត្ដិហិរញ្ញវត្ថុអន្ដរជាតិកាលពីឆ្នាំ ២០០៩ កន្លងទៅ ដូចជាការកើនឡើងសកម្មភាពពាណិជ្ជកម្ម ការកើនឡើងវិស័យកាត់ដេរសំលៀកបំពាក់ និងការកើនឡើងវិស័យទេសចរណ៍ជាដើម ទោះបីជាមានសម្ពាធពីកំណើនតម្លៃប្រេងឥន្ធនៈខ្លះក៏ដោយ ។ ការកើនឡើងនៃសកម្មភាពសេដ្ឋកិច្ចនេះ បានធ្វើឱ្យការអនុវត្ដថវិកាក្នុងរយៈពេល ៩ខែ នៃឆ្នាំ ២០១០ នេះប្រព្រឹត្ដទៅល្អប្រសើរ ។ ថ្ងៃទី២៩ ខែវិច្ឆិកា ២០១០