នៅឆមាសទី១ ដើមឆ្នាំ២០១៦ ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជាបន្តមានស្ថិរភាពល្អ ដោយមានស្ថិរភាពអត្រាប្ដូរប្រាក់ និងអតិផរណាមានកម្រិតទាប។ សេដ្ឋកិច្ចកម្ពុជានៅតែអាចរក្សាបាននូវកំណើនរឹងមាំ ដែលនាំមុខដោយវិស័យធំៗមួយចំនួនដូចជា វិស័យឧស្សាហកម្មកាត់ដេរ វិស័យសំណង់ និងវិស័យអចលនទ្រព្យ។ រីឯការអនុវត្តថវិការដ្ឋបានបង្ហាញនូវលទ្ធផលជាវិជ្ជមាន ដោយមានការខិតខំកែលម្អប្រសិទ្ធភាពនៃការប្រមូលចំណូលពីសំណាក់ភ្នាក់ងារ ប្រមូលចំណូល និងការបន្តបង្កើនគុណភាពចំណាយនៅតាមបណ្ដាក្រសួងស្ថាប័ននានា។