តារាងប្រតិបត្តិការហិរញ្ញវត្ថុ និង សេដ្ឋកិច្ចសម្រាប់ ខែ ធ្នូ ឆ្នាំ ២០១៤ (TOFE for December 2014) ចាប់ពីពាក់កណ្ដាលឆ្នាំ ២០១៤ តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិបានធ្លាក់ចុះជាបន្តបន្ទាប់ ដែលជាកត្តាល្អសម្រាប់ប្រទេសនាំចូលប្រេង រួមទាំងប្រទេសកម្ពុជាផងដែរ។ កត្តានេះបានចូលរួមកាត់បន្ថយសម្ពាធថ្លៃ និង អថិផរណានៅក្នុងឆ្នាំ ២០១៤ ដែលនាំឱ្យរក្សាបានស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចជារួម។ វិស័យសំណង់នៅតែបន្តសកម្មភាព តាមរយៈការកើនឡើងនៃការនាំចូលសម្ភារៈសំណង់ ប៉ុន្តែវិស័យកាត់ដេរ ទេសចរណ៍ និង កសិកម្មបានកើនឡើងក្នុងកម្រិតទាបជាងការរំពឹងទុក។ ចំពោះការអនុវត្តថវិកា រដ្ឋាភិបាលបន្តបង្កើនប្រសិទ្ធភាព នៃការប្រមូលចំណូលពន្ធ តាមរយៈប្រព័ន្ធលើកទឹកចិត្តមន្ត្រី ពង្រឹងតម្លាភាពនៃការប្រកាសពន្ធ និងបន្ថែមប្រព័ន្ធកុំព្យូទ័រ (IT System) ក្នុងការប្រមូល។ ចំណែកឯការចំណាយត្រូវបានបន្តត្រួតពិនិត្យយ៉ាងម៉ត់ចង់ក្នុងន័យបង្កើនប្រសិទ្ធភាពប្រតិបត្តិការ សន្សំសំចៃថវិកា និងកែលម្អប្រព័ន្ធផ្ដល់ថវិកាឱ្យកាន់តែប្រសើរឡើង។ ថ្ងៃទី១៦ ខែមីនា ២០១៥