ស្ថានភាពសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ ២០០៧ មានការកើនឡើងគួរអោយកត់សំគាល់ ។ កំណើនសេដ្ឋកិច្ចបានកើន ឡើងក្នុងកំរិត ១០.១% ដោយសារមានការកើនឡើងវិស័យនាំចេញសំលៀកបំពាក់ វិស័យសំណង់ វិស័យ ទេសចរណ៍ និងការរីកចំរើនប្រកប ដោយចិរភាពនៃផលិតកម្មកសិកម្ម ។ ក្នុងនយោបាយសារពើពន្ធ ក្នុងការ លើកកំពស់កំណើន សេដ្ឋកិច្ចរាជរដ្ឋាភិបាលបានខិតខំកៀងគរចំណូល ដើម្បីបំពេញអោយចំណាយសាធារណៈ ដែលមានចំនួនកាន់តែច្រើនឡើង ។