តារាងប្រតិបត្តិការហិរញ្ញវត្ថុ និង សេដ្ឋកិច្ចសម្រាប់ ខែ សីហា ឆ្នាំ ២០១៦ (TOFE for August 2016)នៅរយៈពេល ៨ ខែ ដើមឆ្នាំ ២០១៦ នេះ ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា បន្តមានស្ថិរភាពល្អ ដោយសារការរក្សាបាននូវស្ថិរភាពអត្រាប្ដូរប្រាក់ និងអតិផរណា។ វិស័យឧស្សាហកម្មកាត់ដេរ វិស័យសំណង់ និងវិស័យអចលនទ្រព្យ នៅតែបន្តរុញច្រានកំណើនសេដ្ឋកិច្ចកម្ពុជា ខណៈកំណើនវិស័យកសិកម្ម និងវិស័យទេសចរណ៍ ហាក់នៅទ្រឹង។ រីឯ ការអនុវត្តថវិការដ្ឋបានបង្ហាញនូវលទ្ធផលជាវិជ្ជមាន ដោយបានបង្ហាញពីការខិតខំកែលម្អប្រសិទ្ធភាពនៃការប្រមូលចំណូលពីសំណាក់ភ្នាក់ងារប្រមូលចំណូល និងការបន្តបង្កើនគុណភាពចំណាយនៅតាមបណ្ដាក្រសួងស្ថាប័ននានា។ ថ្ងៃទី៧ ខែតុលា ២០១៦