នាព្រឹកថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០២២, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋ-មន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
(គ.ស.ហ.) បានដឹកនាំកិច្ចប្រជុំ គ.ស.ហ. ពិភាក្សាលើ «សេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍ ២០២២-២០៣០» ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, ក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រសួងពាណិជ្ជកម្ម, ទីស្តីការគណៈរដ្ឋមន្រ្តី និងក្រសួង-ស្ថាប័ន ពាក់ព័ន្ធដ៏ទៃទៀត ។