ព័ត៌មាន

សេចក្តី​ប្រកាស​ព័ត៌មាន ស្ដីពី​លទ្ធផល​នៃ​ការវាយតម្លៃ​បឋម​លើ​ស្ថានភាព​ម៉ាក្រូ​សេដ្ឋកិច្ច​កម្ពុជា របស់​ក្រុម​បេសកកម្ម នៃ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ
ថ្ងៃទី១៦ ខែ​ឧសភា ២០២២

នា​ព្រឹក​ថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០២២ នៅ​ទី​ស្តី​ការក្រ​សួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឯកឧត្តម​អគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធ​មុនី​រ័ត្ន ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ដឹកនាំ​កិច្ចប្រជុំ​ស្តី​ពី​លទ្ធផល នៃ​ការវាយតម្លៃ​បឋម​លើ​ស្ថានភាព​ម៉ាក្រូ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កម្ពុជា ដោយមាន​ការ​អញ្ជើញ​ចូលរួម​ដោយ​ផ្ទាល់​របស់ ឯកឧត្តម Kenji Okamura, IMF Deputy Managing Director និង​ក្រុមការងារ​បេសកកម្ម​នៃ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (Staff Visit) សម្រាប់​កម្ពុជា ឆ្នាំ ២០២២ ដែល​ដឹកនាំ​ដោយ​លោក Alasdair Scott ប្រធាន​ក្រុម​បេសកកម្ម​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ព្រមទាំង​មានការ​ចូលរួម​ពី​លោក Yasuhisa Ojima តំណាង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ប្រចាំ​នៅ​កម្ពុជា និង​ថ្នាក់ដឹកនាំ​ក្រសួង​នៃ​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។

ព័ត៌មានពាក់ព័ន្ធ