ព័ត៌មាន

សេចក្តី​ប្រកាស​ព័ត៌មាន ស្តី​ពី កិច្ចប្រជុំ​រដ្ឋមន្រ្តី​ហិរញ្ញវត្ថុ​អាស៊ាន​លើក​ទី ២៦, កិច្ចប្រជុំ​រួម​រវាង​រដ្ឋមន្រ្តី​ហិរញ្ញវត្ថុ និង​ទេសាភិបាល​ធនាគារ​កណ្តាល​អាស៊ាន​លើក​ទី ៨ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ
ថ្ងៃទី១២ ខែ​មេសា ២០២២

កាលពី​ថ្ងៃទី ៧-៨ ខែមេសា ឆ្នាំ ២០២២, ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​រៀបចំ កិច្ចប្រជុំ​រដ្ឋមន្រ្តី​ហិរញ្ញវត្ថុ​អាស៊ាន​លើក​ទី ២៦, កិច្ចប្រជុំ​រួម​រវាង​រដ្ឋមន្រ្តី​ហិរញ្ញវត្ថុ និង​ទេសាភិបាល​ធនាគារ​កណ្តាល​អាស៊ាន​លើក​ទី ៨ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ តាមរយៈ​ប្រព័ន្ធ​វីដេអូ ដោយ ឯកឧត្ដម​អគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធ​មុនី​រ័ត្ន ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ឯកឧត្តម ជា ចាន់​តូ ទេសាភិបាល​ធនាគារជាតិនៃកម្ពុជា ធ្វើជា​សហប្រធាន និង​មានការ​ចូលរួម​ពីសំណាក់​រដ្ឋមន្រ្តី​ហិរញ្ញវត្ថុ និង​ទេសាភិបាល​ធនាគារ កណ្តាល​អាស៊ាន, អគ្គលេខាធិការ​អាស៊ាន, ប្រធាន និង​តំណាង​ជាន់ខ្ពស់​របស់​ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ ដូចជា ធនាគារពិភពលោក (WB), មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF), ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB), ធនាគារ​វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី (AIIB), និង​ការិយាល័យ​ស្រាវជ្រាវ​ម៉ាក្រូ​សេដ្ឋកិច្ច​អាស៊ាន (AMRO) ព្រម​ទំាង​ក្រុមប្រឹក្សា​ធុរកិច្ច ។ កិច្ចប្រជុំ​បាន​ពិនិត្យ និង​ផ្លាស់​ប្តូរ​យោបល់​លើ​ស្ថានភាព និង​ទស្សនវិស័យ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ក្នុង​តំបន់ និង​ពិភពលោក ដោយ​ផ្តោត​លើ​ហានិភ័យ, បញ្ហា​ប្រឈម, កាលានុវត្ត​ភាព និង​ជម្រើស​វិធានការ​គោលនយោបាយ​នានា​ដើម្បី​ឆ្លើយតប​លើ​វឌ្ឍនភាព និង​ទិសដៅ​បន្ត​នៃ​កិច្ច​សហប្រតិបត្តិ​ការ​ហិរញ្ញវត្ថុ​អាស៊ាន, សំដៅ​ធានា​ឱ្យ​បាន​នូវ​ការ​ធ្វើស​មា​ហរ​ណកម្ម​ហិរញ្ញវត្ថុ​ឱ្យ​កាន់តែ​ស៊ីជម្រៅ និង​បន្ត​កសាង​ភាព​ធន់​នៃ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​នៅក្នុង​តំបន់ ។

ព័ត៌មានពាក់ព័ន្ធ