ព័ត៌មាន

សេចក្តី​ប្រកាស​ព័ត៌មាន កិច្ចប្រជុំ​គណៈកម្មាធិការ​សម្របសម្រួល​អន្តរក្រសួង​រៀបចំផែនការ​មេ ដើម្បី​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ​ទៅជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង ស្តី​ពី “សេចក្តី​ព្រាង​របាយការណ៍​លទ្ធផល​សម្រាប់​ដំណាក់កាល​ទី ១ នៃ​ការរៀបចំ​ផែនការមេ ដើម្បី​អភិវឌ្ឍ​ខេ​ត្ដ​ព្រះសីហនុ​ទៅជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង”
ថ្ងៃទី៣១ ខែ​មីនា ២០២២

នា​ព្រឹក​ថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២២, ឯកឧត្ដម​អគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធ​មុនី​រ័ត្ន ឧបនាយក​រដ្ឋ​មន្ដ្រី រដ្ឋ​មន្ដ្រី​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​គណៈកម្មាធិការ​សម្របសម្រួល​អន្ដរ​ក្រសួង​រៀបចំផែនការ​មេ ដើម្បី​អភិវឌ្ឍ​ខេ​ត្ដ​ព្រះសីហនុ​ទៅជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង (គ.ស.ផ.) បាន​ដឹកនាំ​កិច្ចប្រជុំ ដើម្បី ពិនិត្យ និង​ពិភាក្សា​លើ “សេចក្តី​ព្រាង​របាយការណ៍​លទ្ធផល​សម្រាប់​ដំណាក់កាល​ទី ១ នៃ​ការរៀបចំ​ផែនការមេ ដើម្បី​អភិវឌ្ឍ​ខេ​ត្ដ​ព្រះសីហនុ​ទៅជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង” តាមរយៈ​ប្រព័ន្ធ​អន​ឡាញ ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្តម លោកជំទាវ ជា​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ ជាស​មា​ជិ​ក-សមា​ជិ​ការ នៃ គ.ស.ផ. ។

ព័ត៌មានពាក់ព័ន្ធ