ព័ត៌មាន

សេចក្តី​ប្រកាស​ព័ត៌មាន ស្តីអំពី​ពិធី​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ម្ចាស់ភាគហ៊ុន​រវាង​រាជរដ្ឋាភិបាល​កម្ពុជា តំណាងដោយ​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រុមហ៊ុន​សម្ព័ន្ធ​ទូរទស្សន៍​កម្ពុជា ឯ.ក. ដើម្បី​បង្កើត​ក្រុមហ៊ុន​ថ្នាល​ទូរទស្សន៍​ឌីជីថល​កម្ពុជា ឯ.ក
ថ្ងៃទី១៧ ខែ​មីនា ២០២២

នា​ថ្ងៃទី ១៧ ខែ មីនា ឆ្នាំ ២០២២ វេលា​ម៉ោង ១០:០០ ព្រឹក, ដោយ​ទទួល​បានការ​អនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា, ឯក-ឧត្តម​អគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធ​មុនី​រ័ត្ន ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ចុះហត្ថលេខា​លើ “កិច្ច​ព្រមព្រៀង​ម្ចាស់ភាគហ៊ុន​រវាង​រាជរដ្ឋាភិបាល​កម្ពុជា តំណាងដោយ​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រុមហ៊ុន​សម្ព័ន្ធ​ទូរទស្សន៍​កម្ពុជា ឯ.ក ដើម្បី​បង្កើត​ក្រុមហ៊ុន​ថ្នាល​ទូរទស្សន៍​ឌីជីថល​កម្ពុជា ឯ.ក” ។ ពិធី​នេះ​ចុះហត្ថលេខា​នេះ បាន​រៀបចំ​នៅ​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ទទួល​បានការ​អញ្ជើញ​ចូលរួម​ពីសំណាក់​ឯកឧត្តម​បណ្ឌិត អៀង ស៊ុន​លី រដ្ឋលេខាធិការ​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជា​តំណាង​របស់​ភាគី​រាជរដ្ឋាភិបាល កម្ពុជា និង​លោកជំទាវ ហ៊ុន ម៉ា​ណា ដែល​ជា​តំណាង​ក្រុមហ៊ុន​សម្ព័ន្ធ​ទូរទស្សន៍​កម្ពុជា ឯ.ក ក៏ដូចជា វត្តមាន​របស់​ថ្នាក់ដឹកនាំ ព្រមទាំង​មន្រ្តី​ពាក់ព័ន្ធ​របស់ ភាគី​ទាំងពីរ ជាច្រើន​រូប​ផ្សេងទៀត ។

ព័ត៌មានពាក់ព័ន្ធ