ព័ត៌មាន

សេចក្តី​ប្រកាស​ព័ត៌មាន ស្តី​ពី​ពិធី​ចុះហត្ថលេខា លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​លើ​កិច្ច​សហប្រតិបត្តិ​ការ​ក្នុង​វិស័យ​គ្រប់គ្រង​មុខងារ​សាធារណៈ រវាង​ក្រសួង​មុខងារ​សាធារណៈ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង រដ្ឋបាល​មុខងារ​សាធារណៈ​ជាតិ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន
ថ្ងៃទី១៧ ខែ​មីនា ២០២២

នា​ព្រឹក​ថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២២, នៅ​ទីស្ដីការ​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ, ឯកឧត្ដម​អគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធ​មុនី​រ័ត្ន ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ឯកឧត្តម ជីន ស៊ី (CHEN Xi) សមាជិក​ការិយាល័យ​នយោបាយ និង​ជា​ប្រធាន​គណៈ​ចាត់​តាំង​មជ្ឈឹ​មបក្ស​កុម្មុយនីស្ត​ចិន បាន​ចូលរួម​ជា​សក្ខីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​លើ “កិច្ច​សហប្រតិបត្តិ​ការ​ក្នុង​វិស័យ​គ្រប់គ្រង​មុខងារ​សាធារណៈ” តាម​រយ:ប្រព័ន្ធ​អន​ឡាញ រវាង​ក្រសួង​មុខងារ​សាធារណៈ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា តំណាងដោយ​ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋបាល​មុខងារ​សាធារណៈ​ជាតិ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន តំណាងដោយ​ឯកឧត្តម ហ្វូ ស៊ីង​ហ្គៅ (FU Xingguo) ប្រធាន​រដ្ឋបាល​មុខងារ​សាធារណៈ​ជាតិ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ។

ព័ត៌មានពាក់ព័ន្ធ