ព័ត៌មាន

សេចក្តី​ប្រកាស​ព័ត៌មាន ស្ដីពី លទ្ធផល​កិច្ចប្រជុំ​ក្រុមប្រឹក្សា​បរ​ធន​បាល​នៃ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា
ថ្ងៃទី៩ ខែ​កុម្ភៈ ២០២២

នា​រសៀល​ថ្ងៃអង្គារ ទី ៨ ខែ កុម្ភៈ ឆ្នាំ ២០២២, ឯកឧត្តម​អគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធ​មុនី​រ័ត្ន ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​បរ​ធន​បាល​នៃ “មូលនិធិ​គន្ធបុប្ផា​កម្ពុជា” បាន​ដឹកនាំ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​បរ​ធន​បាល​នៃ “មូលនិធិ​គន្ធបុប្ផា​កម្ពុជា” តាមរយៈ​បណ្ដាញ​អន​ឡាញ ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្តម​សាស្ត្រា​ចារ្យ វេជ្ជបណ្ឌិត ម៉ម ប៉ុន​ហេង​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​ជា​អនុប្រធាន​ក្រុមប្រឹក្សា​បរ​ធន​បាល, ឯកឧត្ដម និង​លោក​សាស្ត្រា​ចារ្យ វេជ្ជបណ្ឌិត ដែល​ជាស​មា​ជិ​កក្រុមប្រឹក្សា​បរ​ធន​បាល ដើម្បី​ពិនិត្យ និង​ពិភាក្សា​លើ​របៀបវារៈ​សំ​ខាន់ៗ ដូច​ខាងក្រោម៖

១. វឌ្ឍនភាពនៃការទទួលថវិកាបរិច្ចាគ និងរបាយការណ៍ហិរញ្ញវត្ថុ

២. សកម្មភាពផ្សព្វផ្សាយ និងទិសដៅក្នុងការកៀរគរការបរិច្ចាគ

ព័ត៌មានពាក់ព័ន្ធ