នាព្រឹកថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០២២, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គបណ្ឌិតសភា-ចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាទទួលជួប និងពិភាក្សាការងារជាមួយលោក Chris Humphrey នាយកប្រតិបត្តិនៃក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប (The EU-ASEAN Business Council “EU-ABC”) ដើម្បីពិភាក្សាលើការគាំទ្រដល់កម្ពុជា ក្នុងការធ្វើជាប្រធានអាស៊ានឆ្នាំ ២០២២ ។