ព័ត៌មាន

សេចក្តី​ប្រកាស​ព័ត៌មាន ស្តី​ពី ពិធី​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ហិរញ្ញប្បទាន​សហប្រតិបត្តិ​ការ រវាង​រាជរដ្ឋាភិបាល និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB)
ថ្ងៃទី៨ ខែ​ធ្នូ ២០២១

នា​ថ្ងៃពុធ ៤ កើត ខែ​មិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ វេលា​ម៉ោង ១០:៣០ នាទី​ព្រឹក, នៅ​ទី​ស្តី​ការក្រ​សួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឯកឧត្តម​អគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធ​មុនី​រ័ត្ន ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង លោក Anthony Robert Gill នាយក​ស្តីទី​ស្ថាន​តំណាង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ប្រចាំ​កម្ពុជា បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ហិរញ្ញប្បទាន​សហប្រតិបត្តិ​ការ​ចំនួន ៥ សម្រាប់​គម្រោង​/កម្មវិធី ចំនួន ៤ ដែល​មាន​ទឹកប្រាក់​សរុប​ចំនួន ៣៣២,០៥ លាន​ដុល្លារ​អាមេរិក៖ ១) កម្មវិធី​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​ប្រកប​ដោយ​បរិ​យា​ប័ន្ន (អនុ​កម្មវិធី​ទី៣), ២) គម្រោង​ទប់ស្កាត់ និង​បង្ការ​ជំងឺឆ្លង​ក្នុង​មហា​អនុ​តំបន់​មេគង្គ -ហិរញ្ញប្បទាន​បន្ថែម, ៣) គម្រោង កែ​លម្អ​បណ្តាញ​ផ្លូវជាតិ ជំហាន​ទី២, និង ៤) គម្រោង​អភិវឌ្ឍន៍​ទីក្រុង​គួរ​ឱ្យ​ចង់​រស់នៅ ។

ព័ត៌មានពាក់ព័ន្ធ