នៅរសៀលថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០២១, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលជួបលោកជំទាវ Victoria Kwakwa អនុប្រធានធនាគារពិភពលោក ប្រចាំតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក តាមរយៈប្រព័ន្ធ Video Conference ដើម្បីពិភាក្សាអំពីស្ថានភាពការរីករាលដាល នៃជំងឺកូវីដ-១៩ នៅកម្ពុជា, ផែនការយុទ្ធសាស្ត្រនៃការស្តារសង្គម-សេដ្ឋកិច្ចឡើងវិញ និងលទ្ធភាពនៃការចូលរួមរបស់ធនាគារពិភពលោកក្នុងការគាំទ្ររាជរដ្ឋាភិបាលក្នុងកិច្ចខិតខំប្រឹងប្រែងស្តារសម្បទាសេដ្ឋកិច្ចឡើងវិញ ។