នៅព្រឹកថ្ងៃចន្ទ ទី ២៥ ខែ មករា ឆ្នាំ ២០២១, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃ “មូលនិធិគន្ធបុប្ផាកម្ពុជា” បានទទួលជួបសំណេះសំណាលជាមួយប្រតិភូនៃសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា ក្នុងឱកាសដែលសមាគម នាំមកនូវថវិកាវិភាគទានសប្បុរសធម៌ប្រចាំឆ្នាំលើកទី ៣ មកជូន “មូលនិធិគន្ធបុប្ផាកម្ពុជា” ។