នាព្រឹកថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០២១, នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គ-បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) បានដឹកនាំកិច្ចប្រជុំចង្អៀតនៃ គ.ស.ហ ដើម្បីពិនិត្យ និងពិភាក្សាលើសំណើរសុំកិច្ចអន្តរាគមន៍ជំរុញការធ្វើវិសោធនកម្ម “ច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម និងច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម” ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ មួយចំនួនទៀត ។