នាព្រឹកថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០២០, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការ គោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) បានដឹកនាំកិច្ចប្រជុំចង្អៀតអន្តរក្រសួង ពិនិត្យ និងពិភាក្សា លើ លទ្ធផលនៃការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ដើម្បីបានជាគោលការណ៍ និអនុសាសន៍ ណែនាំបន្ថែម សម្រាប់ផ្តល់ជូនក្រុមការងារចរចា បានជាមូលដ្ឋានសម្រាប់ការចរចានៅជុំបន្តបន្ទាប់ ។ កិច្ចប្រជុំ មានការអញ្ជើញចូលរួម ពីឯកឧត្តម លោកជំទាវ រដ្ឋមន្រ្តី និង ថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងសមាជិកក្រុមការងារចរចារបស់កម្ពុជា ។