ព័ត៌មាន

សេចក្តីប្រកាសព័ត៌មាន ស្ដីពី លទ្ធផលកិច្ចប្រជុំគណៈកម្មាធិការសកម្មភាពគោលនយោបាយលើកស្ទួយ សហគ្រាសធុនតូច និងមធ្យម លើកទី ២
ថ្ងៃទី២៥ ខែ​កញ្ញា ២០២០

នារសៀលថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០២០, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការ សកម្មភាព គោលនយោបាយលើកស្ទួយសហគ្រាសធុនតូច និងមធ្យម (គ.ស.ស.) បានដឹកនាំ “កិច្ចប្រជុំគណៈកម្មាធិការសកម្មភាពគោនយោបាយលើកស្ទួយសហគ្រាសធុនតូច និងមធ្យម លើកទី ២” ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្ត វិធានការដែលបានអនុម័តក្នុងកិច្ចប្រជុំគណៈកម្មាធិការលើកទី ១ កន្លងមក ព្រមទាំងពិនិត្យ និងអនុម័តលើសំណើ វិធានការបន្ថែម ដើម្បីលើកស្ទួយសហគ្រាសធុនតូច និងមធ្យម (Small and Medium Enterprises -SMEs) ។ កិច្ចប្រជុំ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវដ្ឋមន្រ្តី និងថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលជាសមាជិកនៃ គណៈកម្មាធិការ ។

ព័ត៌មានពាក់ព័ន្ធ