តារាងប្រតិបត្តិការហិរញ្ញវត្ថុ និង សេដ្ឋកិច្ចសម្រាប់ ខែ វិច្ឆិកា ឆ្នាំ ២០១៥ (TOFE for November 2015) នៅ១១ខែដើមឆ្នាំ២០១៥ ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចមានស្ថិរភាពល្អ ដូចជាស្ថិរភាពអត្រាប្ដូរប្រាក់ និងអតិផរណាមានកម្រិតទាប។ ចំណែកសកម្មភាពសេដ្ឋកិច្ចនៅតាមវិស័យមួយចំនួននៅតែបន្តរុញច្រានកំណើនដូចជាវិស័យកាត់ដេរ វិស័យសំណង់ និងវិស័យអគ្គីសនីជាដើម។ ទន្ទឹមនឹងនេះ គម្រោងវិនិយោគដែលបានអនុម័តបង្ហាញថា ទឹកប្រាក់វិនិយោគបានកើនឡើង ពិសេសគឺដោយសារកំណើនវិនិយោគទុនក្នុងស្រុក។ ចំណែកការអនុវត្តថវិកាបានបង្ហាញនូវជំហរឆ្ពោះទៅមុខយ៉ាងស្វាហាប់នៅលើរបត់នៃកំណែទម្រង់ ក្នុងនោះមានការខិតខំពង្រឹងខាងផ្នែកចំណូល និងការកែលម្អនីតិវិធីនៃការអនុវត្តចំណាយទៅតាមការអនុវត្តចំណាយទៅតាមការអនុវត្តថវិកាកម្មវិធី និងការអនុវត្តអង្គភាពថវិកា ដែលបានចាប់ផ្ដើមនៅឆ្នាំ២០១៥ នេះ។ ថ្ងៃទី៥ ខែកុម្ភៈ ២០១៦