នាព្រឹកថ្ងៃទី ០៩ ខែ កុម្ភៈ ឆ្នាំ ២០១២ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយធនាគារ អេស៊ីលីដា ភីអ៊ិលស៊ី ធ្វើជាដៃគូក្នុងការអនុវត្ដសាកល្បង ការប្រើប្រាស់សេវាកម្មធនាគារ លើកិច្ចប្រតិបត្តិការ ចំណូល-ចំណាយថវិកា ជំហានទី៣ នៅរតនាគារខេត្តកណ្ដាល ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ចាម ខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង ខេត្តកោះកុង ខេត្តព្រះវិហារ ខេត្តឧត្ដរមានជ័យ ខេត្តកំពង់ធំ ខេត្តពោធិ៍សាត់ ខេត្តកំពត ខេត្តក្រចេះ និងខេត្តរតនគិរី និង រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយធនាគារ កាណាឌីយ៉ា ក.អ ធ្វើជាដៃគូក្នុងការអនុវត្ដសាកល្បងការប្រើប្រាស់សេវាកម្មធនាគារ លើកិច្ចប្រតិបត្តិការចំណូល-ចំណាយ ជំហានទី២ នៅរតនាគាររាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តបាត់ដំបង និងខេត្តសៀមរាប ។ សេចក្តីប្រកាសព័ត៌មាន ថ្ងៃទី៩ ខែកុម្ភៈ ២០១២