នៅរសៀលថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០១២ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានពិធីចុះហត្ថលេខាលើអនុសញ្ញាហិរញ្ញប្បទានលើគម្រោងចំនួនពីរ៖ (១) «អនុសញ្ញាហិរញ្ញប្បទាន សម្រាប់គម្រោងធម្មនិយាមកម្មច្បារពូជកៅស៊ូនៅកម្ពុជា» (២) «អនុសញ្ញាហិរញ្ញប្បទាន សម្រាប់គម្រោងគាំពារវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា» រវាងឯកឧត្តមឧបនាយករដ្ឋមន្ត្រី គាត ឈន់ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុតំណាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយតំណាងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ។ សេចក្តីប្រកាសព័ត៌មាន ថ្ងៃទី១៣ ខែកក្កដា ២០១២