នៅរសៀលថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០១៣ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានរៀបចំ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ស្ដីពី «កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ និងកិច្ចសហប្រតិបត្តិការបច្ចេកទេស ឆ្នាំ ២០១២» ។ ពិធីចុះហត្ថលេខានេះធ្វើឡើង រវាង ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី គាត ឈន់ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានទី១ នៃក្រុបប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា និងឯកឧត្តម Wolfgang Moser ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា តំណាងឱ្យរដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ។ សេចក្តីប្រកាសព័ត៌មាន ថ្ងៃទី២១ ខែឧសភា ២០១៣