នៅថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០១៣ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី គាត ឈន់ រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះហត្ថលេខាជាមួយឯកឧត្តម Jerzy Bayer ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប៉ូឡូញប្រចាំនៅព្រះរាជាណាចក្រកម្ពុជា លើកិច្ចព្រមព្រៀងស្ដីពីការដោះស្រាយបំណុលរបស់ព្រះរាជាណាចក្រកម្ពុជា ចំពោះសាធារណៈរដ្ឋប៉ូឡូញ រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណៈរដ្ឋប៉ូឡូញ ។ សេចក្តីប្រកាសព័ត៌មាន ថ្ងៃទី៣០ ខែឧសភា ២០១៣