ព័ត៌មាន

នៅ​រសៀល​ថ្ងៃទី ១៥ ខែមករា ឆ្នាំ២០១៤ នៅ​ទីស្ដីការក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឯកឧត្តម​បណ្ឌិត អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចុះហត្ថលេខា​ជាមួយ​ឯកឧត្តម Hiroshi Izaki ប្រធាន​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន (JICA) ប្រចាំ​នៅ​កម្ពុជា លើ​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​ឥត​សំណង សម្រាប់​គម្រោង​អភិវឌ្ឍន៍​កំណាត់ផ្លូវ​ជាតិ​លេខ ១ (ដំណាក់កាល​ទី ៤) ក្រោម​វត្តមាន​ដ៏​ខ្ពស់​ខ្ពស់​របស់​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត គាត ឈន់ ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។
ថ្ងៃទី១៦ ខែ​មករា ២០១៤

ព័ត៌មានពាក់ព័ន្ធ