នារសៀលថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០១៥ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានរៀបចំកម្មវិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវគេហទំព័រនិហិតដ្ឋានជាតិ ព័ត៌មានពាក់ព័ន្ធនឹងពាណិជ្ជកម្មកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពីតំណាងគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធនានានៃរាជរដ្ឋាភិបាលកម្ពុជា, ធនាគារពិភពលោក, សហភាពអឺរ៉ុប (EU), អង្គការដានីដា (DANIDA), អង្គការយូនីដូ (UNIDO), អង្គការក្រៅរដ្ឋាភិបាល, ដៃគូអភិវឌ្ឍន៍ ព្រមទាំង វិស័យឯកជននានាក្នុងប្រទេសកម្ពុជា ។
គេហទំព័រ៖http://cambodiantr.gov.kh
សូមទាញយកឯកសារលម្អិតជា PDF នៅផ្នែកខាងក្រោមនៃអត្ថបទនេះ។